Nokorwat News
ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូន កែឆ្នៃ និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត នៅក្រុងបាវិត ដកហូតបានគ្រឿងញៀនជាង៤៤គីឡូក្រាម និងអាវុធខ្លី៤ដើម។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោក ឡាយ ជយងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះថា ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ (ជនជាតិវៀតណាម៤នាក់ និងជនជាតិចិនម្នាក់)។ ជនសង្ស័យទាំង៥នាក់នោះ រួមមាន ទី១៖ ឈ្មោះ លឿង មិនថាន់ អាយុ២៨ឆ្នាំ, ទី២៖ ឈ្មោះ ហ្វូ ហ្វុកញឹង អាយុ២៨ឆ្នាំ, ទី៣៖ ...
Go to News Site