Nokorwat News
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទ ប្រកាន់ជនជាតិវៀតណាមចំនួន ២នាក់ជាផ្លូវការ ពាក់ ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្ត។ ប្រភពព័ត៌មានបន្តថា ជនសង្ស័យដែលត្រូវបានចោទ ប្រកាន់ឈ្មោះ៖ ១. ង្វៀង យ៉ាំងឌឹក (Nguyen Yang Doek) ភេទប្រុស កើតឆ្នាំ១៩៦២ ជនជាតិវៀតណាមនិង២. បក្ខពួកម្នាក់ទៀត(គេចខ្លួនបាត់) ដែលជាជនជាតិវៀតណាមដូចគ្នា។ ជនសង្ស័យទាំង ២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ៖ «បើកកន្លែងលេងល្បែងស៊ីសង (ជល់មាន់)»។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងភ្នាល់ជល់មាន់ ដែលបង្កឱ្យមានភាពអសន្តិសុខ និងល្មើសនឹងច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា បានចុះប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង ១០:១២ នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ សេចក្តីរាយដែលកោះសន្តិភាពទទួលបាននាសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ...
Go to News Site