Nokorwat News
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម : ១- នៅក្នុងសង្គមនីមួយៗគេអាចនិយាយបាននូវអ្វីដែលគួរនិយាយ បើនិយាយជ្រុលនឹងមានបញ្ហាផ្លូវច្បាប់និងគេមិនជឿប្ញមិនអាចទទួលយកបាន? ២- អ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្ត្រ តែប្រវត្តិសាស្ត្រត្រូវឲ្យស្របតាមការពិតជាក់ស្តែង។ ៣- នៅក្នុងកាលៈទេសៈខ្លះច្បាប់ស្ថិតនៅលើមាត់របស់អ្នកខ្លាំង អ្នកខ្សោយចាំតែទទួលភាពអយុត្តិធម៌និងការឈឺចាប់? ៤- សង្គ្រាមនៅមជ្ឈឹមបូព៌ាងាយឬពិបាកបញ្ចប់ អាស្រ័យលើអ្នកបង្កើតសង្គ្រាមនោះ? ៥- ជាមេដឹកនាំប្រទេសមានអំណាចមួយបែរជាឲ្យប្រទេសតូចមួយអូសទាញ ជាការគួរឲ្យហួសចិតត្តណាស់? ៦- អ៊ីរ៉ង់មិនវ៉ៃបណ្តាប្រទេសនៅមជ្ឈឹបូព៌ាទេ តែគឺអ៊ីរ៉ង់វ៉ៃមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅបណ្តាប្រទេសទាំងនោះ ? ៧- សំដីក្រឡិចក្រឡុចរបស់ត្រាំ មិនសមជាសំដីរបស់មហាអំណាចនិងមិនអាចយកជាការបាន? ៨- សតិអារម្មណ៍សហរដ្ឋអាមេរិកជាធំកំពុងធ្លាក់ចុះ នៅមិននៅត្រាំបង្កើតសង្គ្រាមជាមួយអ៊ីរ៉ង់ធ្វើឲ្យខាតលុយ២ពាន់ៗលានដុល្លាទទេរ? ៩- ការដឹកនាំរបស់ត្រាំធ្វើឲ្យច្របូកច្របល់ពិភពលោក ប្រេងឡើងថ្លៃ សេដ្ឋកិច្ចធ្លាក់ចុះ របបររកស៊ីមានវិបត្តិ សណ្តាប់ធ្នាប់ពិភពលោកច្របូកច្របល់។ ១០- សៀមថាសន្តិភាពនិងស្ថិរភាពនាំឲ្យមានកិច្ចការពារប្រាសាទព្រះវិហារ សៀមថាដូច្នេះ ដោយសារសៀមបានទម្លាក់គ្រាប់បែកកម្ទេចប្រាសាទព្រះវិហាររួចទៅហើយ? ដោយ ៖ លោក សុខ ឥសាន
Go to News Site