សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា​ ពន្យល់ពីមូលហេតុ ដែលភូមិឋានរីកចម្រើនហើយ បានមានប្រព័ន្ធទឹកស្អាត និងផ្លូវសាធារណៈ​តាមក្រោយ
Nokorwat News

សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា​ ពន្យល់ពីមូលហេតុ ដែលភូមិឋានរីកចម្រើនហើយ បានមានប្រព័ន្ធទឹកស្អាត និងផ្លូវសាធារណៈ​តាមក្រោយ

ខេត្ត​ស្វាយរៀង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៦នេះ​ បានថ្លែង​ពន្យល់អំពីមូលហេតុ ដែលភូមិឋានរីកចម្រើនហើយ បានមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងប្រព័ន្ធផ្លូវសាធារណៈ​ ទៅដល់តាមក្រោយ ពោលគឺជាការអនុវត្តសេដ្ឋកិច្ចទីផ្សារ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ខេត្ដស្វាយរៀង ជាមួយទុនវិនិយោគ សរុបប្រមាណ៣០លានដុល្លារ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «មានបងប្អូនខ្លះសួរថា ចុះម្ដេចបានជាប្រព័ន្ធទឹកស្អាត និងប្រព័ន្ធផ្លូវសាធារណៈ​ កន្លែងខ្លះយឺតម្ល៉េះ និងកន្លែងខ្លះ រីកចម្រើនទៅហើយ បានមានជាបន្ដបន្ទាប់ ព្រោះវាទាក់ទងនឹងប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធទីផ្សារ និងប្រព័ន្ធសេរីភាព»។ សម្ដេចធិបតី ថ្លែង​បញ្ជាក់​ថា បើសិនជាធ្វើសេដ្ឋកិច្ចផែនការ ចង់ពង្រីកភូមិនៅកន្លែងណា ដាក់ផែនការ ហើយរៀបចំហេដ្ឋារចនាសម្ព័ន្ធ បានធ្វើទៅរួច ប៉ុន្ដែកន្លងទៅ គឺអនុវត្ដ សេដ្ឋកិច្ចទីផ្សារ ជាពិសេសទីផ្សារដីធ្លី ដែលកើនលឿន។ ...

Go to News Site