រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងថា ការដែលអាមេរិកនិយាយអំពី«ការចរចា»គឺស្មើនឹងការទទួលស្គាល់ពីភាព«បរាជ័យ»
Nokorwat News

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងថា ការដែលអាមេរិកនិយាយអំពី«ការចរចា»គឺស្មើនឹងការទទួលស្គាល់ពីភាព«បរាជ័យ»

អន្តរជាតិ ៖ ថ្ងៃទី ២៥ ខែមីនា លោក Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងនៅពេលផ្តល់បទសម្ភាសន៍ជាមួយ ស្ថានីយទូរទស្សន៍ជាតិអ៊ីរ៉ង់ថា លោក មាន មន្ទិលសង្ស័យចំពោះការដែលអាមេរិកអះអាងថាកំពុងធ្វើ «ការចរចា»ជាមួយអ៊ីរ៉ង់ ដោយសម្គាល់ឃើញថា ការផ្លាស់ប្តូរខាងវោហារសាស្រ្តរបស់អាមេរិកគឹស្មើនឹងការទទួលស្គាល់ពីភាពបរាជ័យរបស់ខ្លួន ក្នុងការទាមទារឱ្យ អ៊ីរ៉ង់«ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»នៅពេលកន្លងទៅនេះ។ សូមបញ្ជាក់ថា នៅថ្ងៃដដែល លោក Leavitt លេខាធិការនៃសេតវិមានអាមេរិកបាន ថ្លែងថា ការចរចារវាងអាមេរិកនិងអ៊ីរ៉ង់កំពុងដំណើរការ ហើយគំរាមអ៊ីរ៉ង់ថា«ដាច់ខាតកុំវិនិច្ឆ័យខុសចំពោះស្ថានការណ៍ម្តងទៀត »៕ ប្រភព ៖ (CCFR)

Go to News Site