សង្ស័យរឿងគំនុំ.! ជនដៃដល់អ្នកជួលផ្ទះម្នាក់​ បានចាក់សម្លាប់ម្ចាស់ផ្ទះជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម
Nokorwat News

សង្ស័យរឿងគំនុំ.! ជនដៃដល់អ្នកជួលផ្ទះម្នាក់​ បានចាក់សម្លាប់ម្ចាស់ផ្ទះជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ជាអ្នកជួលបន្ទប់ស្នាក់​មួយកន្លែងក្នុង​ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ បានយកកាំបិតចុងស្រួចដេញចាក់ សម្លាប់ទៅលើបុរសវ័យ ចំណាស់ម្នាក់ជាម្ចាស់ផ្ទះ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម​ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល​ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន​ និងមន្ត្រីជំនាញចុះមកពិនិត្យ​ កាលពីវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ។  យោងតាមប្រភពព័ត៌មានពីអ្នករស់នៅផ្ទះជួលក្បែរគ្នាបានឲ្យដឹងថា​ ដោយបុរសជាជនសង្ស័យមកជួលបន្ទប់ស្នាក់នៅជាមួយប្រពន្ធនិងកូនរយៈពេលជិត១០ឆ្នាំមកហើយ រួចតែងតែផឹកសុីរំខានដល់ទៅអ្នកជួលបន្ទប់ក្បែរគ្នាជាច្រើនដង ខណៈម្ចាស់ផ្ទះតែងតែដើរទៅប្រាប់បុរសជនសង្ស័យជាច្រើនថាកុំអោយមាត់ឡូឡាពេកព្រោះវារំខានដល់អ្នករស់នៅបន្ទប់ក្បែរគ្នា លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជាជនដៃដល់បានផឹកសុីស្រែកឡូឡាម្តងទៀត ភ្លាមនោះដែរ ម្ចាស់ផ្ទះនិងជាជនរងគ្រោះក៏បានដើរទៅប្រាប់ម្តងទៀតថាកុំឲ្យមាត់ខ្លាំងពេកព្រោះរំខានដល់អ្នករស់នៅបន្ទប់ក្បែរគ្នាពេលនោះធ្វើឲ្យជនសង្ស័យកើតជាកំហឹងរត់ទៅទាញកាំបិតចុងស្រួចដេញចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតត្រង់ពោះបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហើយជនសង្ស័យក៏បានបោះកាំបិតចោលរួច រត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកេីតហេតុ​ ខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យនិងធ្វេីកោសល្យវិច័្ចយទៅលេីសពរួចធ្វើកំណត់ហេតុប្រគល់អោយទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ។ចំណែកឯជនដៃដល់សមត្ថកិច្ចជំនាញនិងធ្វើការតាមស្រាវជ្រាវដើម្បីឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

Go to News Site