ស្រវឹងស្រាបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូរងការខូចខាតយ៉ាងដំណំ
Nokorwat News

ស្រវឹងស្រាបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តម៉ាកCamry ឆ្លាម មួយគ្រឿង​ បេីកបរដោយបុរសម្នាក់ដែលស្រវឹងស្រា​ បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១:៤០នាទីយប់ថ្ងៃទី២៦​ ខែមីនាឆ្នាំ២០២៦ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហើយគេឃើញរថយន្តបង្កម៉ាក camry ឆ្លាមពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2Y-3979 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងខណៈពេលបើកមកដល់ចំណុចកើតហេតុក៏បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្សហើយភ្លាមនោះដែរម្ចាស់រថយន្តក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ​បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

Go to News Site