ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបទៅនឹងការសាកសួររបស់បណ្តាញសារព័ត៌មាន ទាក់ទងនឹងការវិវត្តថ្មីៗជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
Cambodia Express

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបទៅនឹងការសាកសួររបស់បណ្តាញសារព័ត៌មាន ទាក់ទងនឹងការវិវត្តថ្មីៗជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ បានឲ្យដឹងថាឆ្លើយតបទៅនឹងការសាកសួររបស់បណ្តាញសារព័ត៌មានទាក់ទងនឹងការវិវត្តថ្មីៗជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការគូសបញ្ជាក់ដូចខាងក្រោម៖ ១. កម្ពុជាកត់សម្គាល់ថា ការលើកឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលព័ត៌មានរួម ស្តីពីស្ថានការណ៍ថៃ-កម្ពុជា ឆ្លុះបញ្ចាំងនូវគោលការណ៍ច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ពិតប្រាកដ ដែលកម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ ទស្សនៈស្របគ្នានេះ គឺជាការស្វាគមន៍ចំពោះការទទួល ស្គាល់នូវវិធីសាស្ត្រ និងមាគ៌ា ដែលកម្ពុជាបានគាំទ្រជាយូរមកហើយ។ ២. កម្ពុជាសូមបញ្ជាក់សាជាថ្មីថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) គឺជាស្ថាប័ន បច្ចេកទេសមានសមត្ថកិច្ច និងជាយន្តការ ដែលបង្កើតឡើងដោយភាគីទាំងពីរ ដើម្បីកំណត់ខណ្ឌសីមាព្រំដែន រវាងប្រទេសកម្ពុជា-ថៃ។ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃតួនាទីរបស់ JBC និងការ បន្តចាប់ផ្ដើមការងារវាស់វែង និងខណ្ឌសីមា ក្នុងការសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយ ព្រំដែនរវាងប្រទេសទាំងពីរ។ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ត្រៀមខ្លួនជាស្រេច ដើម្បីបន្តចាប់ផ្ដើមការងារវាស់វែងនេះជាបន្ទាន់ ដោយផ្អែកលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ព្រមទាំងផែនទីដែលផលិតដោយគណៈកម្មការខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ដើម្បីកំណត់ […]

Go to News Site