Cambodia Express
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប ដែលជានិច្ចកាលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់របស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក.អ.ក. ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុតលើការទទួលស្តាប់នូវរាល់បញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួម ដើម្បីផ្តល់កិច្ចសម្របសម្រួលពេញទំហឹងដល់វិនិយោគិនឯកជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែទាក់ទាញវិនិយោគិនថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះការថែទាំគាំទ្រវិនិយោគដែលកំពុងប្រតិបត្តិការផងដែរ។ ក្នុងន័យនេះ ឯកឧត្តមបានលើកឡើងនូវគំនិតផ្ដួចផ្ដើមការរៀបចំ “កម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast)” ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ក៏ដូចជាសភាពាណិជ្ជកម្មពាណិជ្ជកម្មនៃបណ្តាប្រទេសផ្សេងទៀត នៅកម្ពុជាផងដែរ។ នេះជាយន្តការសន្ទនាផ្ទាល់ និងក្រៅផ្លូវការ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចក្តាប់បាននូវរាល់កង្វល់ ឬបញ្ហាប្រឈមជាក់ស្តែងរបស់ធុរជនអឺរ៉ុប និងផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ គណៈប្រតិភូសហភាពអឺរ៉ុបបានកត់សម្គាល់ឃើញថា កម្ពុជាមានទីតាំងភូមិសាស្ត្រនយោបាយដ៏មានសក្តានុពល ក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់តំបន់អាស៊ាន “ASEAN Hub” […]
Go to News Site