ជាង១ឆ្នាំ អាជ្ញាធរកម្ពុជាបង្ក្រាប និងបិទខ្ទប់ទីតាំង Online Scams ចំនួន ២៣៦កន្លែង
Nokorwat News

ជាង១ឆ្នាំ អាជ្ញាធរកម្ពុជាបង្ក្រាប និងបិទខ្ទប់ទីតាំង Online Scams ចំនួន ២៣៦កន្លែង

ភ្នំពេញ÷រយៈពេលជាងមួយឆ្នាំ, ក្នុងយុទ្ធនាការបោស សម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាជ្ញាធរកម្ពុជាបានបង្ក្រាប និងបិទខ្ទប់ទីតាំង Online Scams ចំនួន២៣៦កន្លែង និងផ្តន្ទាទោសមេខ្លោង និងបក្ខពួក ចំនួន៦៩៧នាក់។ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed)ទីតាំងសរុបចំនួន ២៣៦ កន្លែង។ ក្នុងនោះមានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន១៤៥កន្លែង។ នេះបើយោងតាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបន្តថា តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ចំនួន៧៩សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួក ចំនួន៦៩៧នាក់ (មានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង ...

Go to News Site