ដោះស្រាយគ្នាបញ្ចប់ហើយ!ដោយម្ចាស់ទីតាំងផ្ញើម៉ូតូ បានយល់ព្រមសងសំណងជាទឹកប្រាក់ចំនួន១៥០០ដុល្លារ ទៅភាគីម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿង
Nokorwat News

ដោះស្រាយគ្នាបញ្ចប់ហើយ!ដោយម្ចាស់ទីតាំងផ្ញើម៉ូតូ បានយល់ព្រមសងសំណងជាទឹកប្រាក់ចំនួន១៥០០ដុល្លារ ទៅភាគីម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿង

ភ្នំពេញ÷ភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ និងម្ចាស់ម៉ូតូ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អញ្ជើញមកសួរនាំបំភ្លឺករណីបាត់ម៉ូតូនៅកន្លែងផ្ញើម៉ូតូមួយកន្លែងនៅសង្កាត់ជ័យជំនះ។ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីបាត់ម៉ូតូនៅកន្លែងផ្ញើម៉ូតូមួយកន្លែង នៅចំណុចផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយរដ្ឋបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ និងអញ្ជើញភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ និងម្ចាស់ម៉ូតូ មកសួរនាំបំភ្លឺជុំវិញករណីខាងលើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ។ បន្ទាប់ពីសមត្ថកិច្ចសួរនាំភាគីទាំងពីររួចរាល់ ភាគីទាំងពីមានការយោគយល់គ្នា ដោយខាងភាគីម្ចាស់ទីតាំងផ្ញើម៉ូតូ បានយល់ព្រមសងសំណងជាទឹកប្រាក់ចំនួន១៥០០ដុល្លារ ទៅភាគីម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿង៕ ដោយ÷ចន្ទ លីហ្សា

Go to News Site