រថយន្តដឹកគោ​បុក​ជាមួយ​គោ​យន្ដ​ដឹកអុស រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡានដឹក​ជី​ ស្លាប់២​នាក់ ងាប់​សត្វ​គោ​​៦​ក្បាល
Nokorwat News

រថយន្តដឹកគោ​បុក​ជាមួយ​គោ​យន្ដ​ដឹកអុស រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡានដឹក​ជី​ ស្លាប់២​នាក់ ងាប់​សត្វ​គោ​​៦​ក្បាល

ខេត្តកំពង់ស្ពឺ​៖ មន្ត្រីនគរបាលផ្នែកចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី 27 ខែមីនានេះថា មនុស្ស​២នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ មនុស្ស​រង​របួស​មុន​ស្រាល​២​នាក់​នាក់ ហើយ​សត្វ​គោ​បាន​ងាប់​ចំនួន​៦​ក្បាល ខណៈ​ដា​រថយន្ត​ដឹកគោ​បុក​គោ​យន្ត​កន្ត្រៃ​ដឹកអុស រេចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ជី​១គ្រឿង​ផ្សេង​ទៀត​ពេញទំហឹង​។ ហេតុការណ៍​រថយន្ត​បុក​បណ្ដាល​ឲ្យ​មាន​ស្លាប់​ពីរ​នាក់​និង រង​របួសធ្ងន់​ស្រាល​ចំនួន​២​នាក់ ហើយ​សត្វ​គោ​ងាប់​៦​ក្បាល បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​០៦-​ទៅ​លេខ​០៧  ត្រង់​ចំណុច​ភូមិ​ដំណាក់​ព្រីង សង្កាត់​ព្រះ​ស្រែ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ ។ នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជម៉ែប្រាប់ថា​ ​​រថយន្តនិងគោយន្តខាងលើ រួមមាន រថយន្ដ​០១​គ្រឿង ម៉ាក​HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ​ចង្កូត​ស្ដាំ​KDL-0429(​មាន​ដឹក​សត្វ​គោ​ចំនួន​៦​ក្បាល​) អ្នកបើកបរ​ឈ្មោះ​ជា សុខា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ និង​អ្នក​រួម​ដំណើរ១​នាក់​ឈ្មោះ​មាន សា​វើ​យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ ​។ គោ​យន្ដ​កន្ត្រៃ១​គ្រឿង មិន​ស្គាល់​ម៉ាក មាន​​ដឹកអុស​ពុះ​រួច​ហើយ​ចង​បាច់​ ​អ្នកបើកបរមិន​ស្គាល់អត្តសញ្ញាណ​ ​បាន​បើក​រត់គេច​ក្រោយ​កើតហេតុ​រួច​ ។ រថយន្ដ ០១​គ្រឿង ម៉ាក​HYUNDAI ពណ៌​ខៀវ​-​លា​យស​ ​ពាក់​ផ្លា​ក​លេខ​កំពង់ចាម​3B-4623 សណ្ដោង​សឺ​មី​រ៉ឺ​ម៉ក ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​កំពង់ចាម​4A-2335(​មាន​ដឹក​ជី​) អ្នកបើកបរ​ឈ្មោះ​ប៉ុ​ល ...

Go to News Site