រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋាន ក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
Nokorwat News

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋាន ក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ​៖​ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្តបានជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋាន ក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាល ក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលប្រព្រឹត្តទៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនៃកិច្ចប្រជុំលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងណែនាំសំខាន់ៗ មួយចំនួនដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ និងគុណភាពសេវានៅតាមមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរដូចខាងក្រោម៖ * តាមមូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ និងត្រៀមខ្លួនឱ្យបានល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ និងពិនិត្យឱសថ បរិក្ខារពេទ្យ ធានាឱ្យមានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់នៅតាមមូលដ្ឋាន * ឃ្លាំងឱសថកណ្តាល ត្រូវរៀបចំផែនការបែងចែកឱសថ ទៅតាមមូលដ្ឋានឱ្យបានសមស្រប និងឆាប់រហ័ស ទៅតាមចំនួនប្រជាជននៅក្នុងតំបន់ ...

Go to News Site