The Cambodia Daily
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចរបស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលស្នើឱ្យលុបអនុស្សរណៈយោគយល់ (MoU) ឆ្នាំ២០០០ ពាក់ព័ន្ធនឹងព្រំដែនរវាងកម្ពុជា-ថៃ ថាគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយពីច្បាប់អន្តរជាតិ និងមានចេតនាកេងចំណេញនយោបាយ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជា បានចេញសេចក្តីប្រកាសបដិសេធនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះថា អនុស្សរណៈយោគយល់ (MoU) ឆ្នាំ២០០០ គឺជាកិច្ចព្រមព្រៀងទ្វេភាគីដ៏សំខាន់ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ ដែលផ្តល់នូវយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។ ប្រភពដដែល លើកឡើងថា MoU ឆ្នាំ២០០០ នេះមានចរិតលក្ខណៈជាសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែន ដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អះអាងថា តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃ មិនអាចលើកយកហេតុផលច្បាប់ និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយដើម្បីជាមធ្យោបាយក្នុងការលុប MoU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ នេះបើយោងតាមមាត្រា ៦២ ចំណុចទី២ នៃអនុសញ្ញាទីក្រុងវីយែន ស្ដីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ១៩៦៩ នោះ។ ប្រភពដដែលបន្តថា MoU ឆ្នាំ២០០០ បានផ្ដល់សមត្ថកិច្ច និងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី […] The post កម្ពុជាចាត់ទុកគម្រោងលុបអនុស្សរណៈយោគយល់ឆ្នាំ២០០០ ពីភាគីថៃ ថាជាចេតនាកេងចំណេញនយោបាយ appeared first on The Cambodia Daily Khmer .
Go to News Site