Nokorwat News
ភ្នំពេញ : អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ផន រឹម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា, ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់សេវាចំនួន៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងប្រតិបត្តិការ ក្នុងនោះរួមមាន ៖ ១- ប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងការចុះបញ្ជីយានយន្ត ២- ប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យប្រឡងយកបណ្ណបើកបរ ៣-ប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ៤- ប្រព័ន្ធស្វ័យប្រវត្តិកម្មលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ទោចក្រកយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ៥- ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនផ្លូវគោក ប្រព័ន្ធស្វ័យប្រវត្តិកម្មទំនើបដើម្បីសម្រួលដល់ប្រជាពលរដ្ឋ «សេវារដ្ឋ ដើម្បីប្រព័ន្ធ»។ យើងខ្ញុំប្រឹងប្រែងដើម្បីផ្តល់សេវាដល់បងប្អូនប្រជាពលរដ្ឋដោយស្មោះត្រង់ ៕ ដោយ : សិលា
Go to News Site