រដ្ឋមន្រ្តី​ ឌិត​ ទីណា​ ផ្តល់ធាតុចូល​និងសង្កត់ធ្ងន់ពី “មានហូប”​ ដោយធានាបាននូវសន្តិសុខស្បៀង​ និងការជំរុញផលិតកម្មកសិផលយុទ្ធសាស្រ្ត​ ដោយ​ “មានបាន”​ គឺទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ​
Nokorwat News

រដ្ឋមន្រ្តី​ ឌិត​ ទីណា​ ផ្តល់ធាតុចូល​និងសង្កត់ធ្ងន់ពី “មានហូប”​ ដោយធានាបាននូវសន្តិសុខស្បៀង​ និងការជំរុញផលិតកម្មកសិផលយុទ្ធសាស្រ្ត​ ដោយ​ “មានបាន”​ គឺទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ​

ភ្នំពេញ​៖​ លោក​ ឌិត​ ទីណា​ រដ្ឋម​ន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នាព្រឹកថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៦​ បានអញ្ជេីញជាអធិបតីភាពបេីកវេទិកាសាធារណៈ​ ដេីម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​ និងសៀវភៅថវិកាពលរដ្ឋ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ ថ្លែងទៅកាន់អង្គវេទិកា​ លោករដ្ឋមន្រ្តី​ បានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥​ និងទី៦​ និងបានយកឱកាសនេះ​ជម្រាបពីការចូលរួមរបស់ក្រសួងកសិកម្ម​ ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ​ ដំណាក់កាលទី៤ សម្រាប់ការអភិវឌ្ឍន៍ឱ្យកាន់តែប្រសេីរ​ គណនេយ្យភាពសមិទ្ធកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការកំណត់នូវគោលដៅផ្សាភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ និងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល​។ លោករដ្ឋមន្រ្តី​ បានផ្តល់ធាតុចូល​និងសង្កត់ធ្ងន់ពី “មានហូប”​ ដោយធានាបាននូវសន្តិសុខស្បៀង​ និងការជំរុញផលិតកម្មកសិផលយុទ្ធសាស្រ្ត​ ដោយ​ “មានបាន”​ គឺទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ​ និងជាមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយចាប់យកឱកាសកសាងសមត្ថភាព​ទៅរកវិស័យឧស្សាហកម្ម​ និងសេវាកម្ម ដេីម្បីទទួលបានប្រាក់ចំណូលល្អមួយកម្រិតទៀត​ និង “មានប្រេី​​ និងមានរហូត” ពោលគឺមានផលិតផល​ និងកសិផលប្រេីប្រាស់គ្រប់គ្រាន់​ ការការពារធនធានធម្មជាតិ​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន។ តាមរយៈវេទិកានេះ​ លោក​រដ្ឋមន្រ្តី​ បានគូសបញ្ជាក់កម្មវិធីចំនួន៣​ រួមមាន៖​ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម​ ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម​ និងការ​គ្រប់គ្រង​ពង្រឹងក្រសួងស្ថាប័ន​ និងសេវាគាំទ្រផ្សេង​ៗ ...

Go to News Site