Nokorwat News
មន្ទីរបញ្ចកោណកំពុងពិចារណាដាក់ពង្រាយកម្លាំងទាហានថ្មើរជើងបន្ថែម ១ម៉ឺននាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជាការត្រៀមលក្ខណ និងជាជម្រើសបន្ថែមទៀតសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ។ ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីនៃក្រសួងការពារជាតិអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Wall Street Journal បានឱ្យដឹងថាកងទ័ពខាងលើទំនងជានឹងរួមបញ្ចូលទាំងកងទ័ពថ្មើរជើងនិងរថពាសដែក បន្ថែមពីលើកងពលលោតឆត្រយោងទី៨២ ដែលត្រូវបានដាក់ពង្រាយរួចទៅហើយទៅកាន់តំបន់មជ្ឈិមបូព៌ា។ ការបញ្ជូនកងទ័ពបន្ថែមនេះដែរមានគោលបំណងផ្ដល់ឱ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នូវជម្រើសយោធាបន្ថែម។ តាមក្រុមអ្នកជំនាញ ការដាក់ពង្រាយកងទ័ពឆត្រយោងទី៨២ គឺមានគោលដៅលើផលប្រយោជន៍យុទ្ធសាស្ត្រមួយចំនួនរបស់អ៉ីរ៉ង់ តួយ៉ាងដូចជាកោះ Kharg ក្នុងតំបន់ឈូងសមុទ្រពែក្ស។ តែទោះជាបែបនេះក្ដី Wall Street Journal បានកត់សម្គាល់ថា វាមិនច្បាស់ថាតើកងទ័ពថ្មើរជើងបន្ថែមខាងលើនឹងត្រូវបានបញ្ជូនទៅកាន់ទីណា ឬត្រូវឈរជើងនៅទីកន្លែងណានោះទេ៕
Go to News Site