Nokorwat News
ខេត្តកំពង់ធំ ៖នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានធ្វើជាអធិបតីបើក និងដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តកំពង់ធំ ដោយមានវត្តមានចូលរួមពីគណៈអភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញ ខេត្ត អាជ្ញាធរពាក់ព័ន្ធ មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ សរុប ២៥០នាក់។ នេះគឺជាការជួបជុំគ្នាជាលើកទី២ នៅលើទឹកដីនៃខេត្តកំពង់ធំ បន្ទាប់ពីវគ្គបណ្តុះបណ្តាលលើកទី១ ត្រូវបានរៀបចំ ឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលលើកនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងបន្តពង្រឹង នូវយន្តការក្នុងការអនុវត្តការងាព័ត៌មាន និងសាធារណមតិនៅក្នុងខេត្តកំពង់ធំ ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ ដើម្បីឱ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប់ជាប្រចាំ។ វាគ្មិនដែលធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមានលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស. ។ លោក ស្វាយ ស៊ីថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វង្សី ...
Go to News Site