Collector
Giriş Yap
ស្រ្តីជាជនដៃដល់កាប់ប្រហា ទៅលើនារីរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់​ ព្រោះតែភ្លេីងប្រច័ណ្ឌ | Collector
ស្រ្តីជាជនដៃដល់កាប់ប្រហា ទៅលើនារីរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់​ ព្រោះតែភ្លេីងប្រច័ណ្ឌ

ស្រ្តីជាជនដៃដល់កាប់ប្រហា ទៅលើនារីរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់​ ព្រោះតែភ្លេីងប្រច័ណ្ឌ

ភ្នំពេញ​ ៖ ស្ត្រីជាជនដៃដល់ម្នាក់បានទាញកាំបិតតាំងតោដេញកាប់ប្រហារទៅលើនារីរងគ្រោះម្នាក់ទៀតបណ្ដាលឲ្យរងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណះកម្លាំងសមត្ថកិច្ចចុះមកឃាត់ខ្លួននារីជាជនដៃយកទៅសួរនាំ​ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩:៣០ នាទីយប់ថ្ងៃទី ៩ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសេនសុខ​ រាជធានីភ្នំពេញ។ ​    តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះបានដើររុញរទេះជូនក្មេងដើលេង លុះបន្ទាប់មកស្រាប់តែគេឃើញស្រ្តីជាជនដៃដល់បានទាញកាំបិតតាំងតោរត់ទៅកាប់ប្រហាលើនារីរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យរងរបួសឈាមពេញខ្លួនរួចក៏ប្រតាយប្រតប់គ្នាផ្អើលដល់អ្នកក្បែខាងរត់មកជួយហើយដឹកនារី រងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯស្រ្តីជនដៃដល់រត់ឡើងទៅសំងំក្នុងបន្ទប់ ។  ​    តាមប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងទៀតថា​ ករណីនេះដោយសារតែស្ត្រីជាជនដៃដល់ប្រច័ណ្ឌនារីរងគ្រោះ​ ខណៈនារីរងរងគ្រោះបានជួលបន្ទប់ស្នាក់នៅ ក្បែនិងបន្ទប់ប្ដីរបស់ខ្លួន។ ​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួចធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនស្ត្រីជាជនដៃដល់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាដើម្បីសួរនាំនិងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

Go to News Site