Collector
Giriş Yap
កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​ពាក់ព័ន្ធ​ករណី​រំលោភលើលំនៅឋាននិងរំលោភលើទំនុកចិត្ត​​​ ក្នុង​ស្រុក​ភ្នំស្រួច​ | Collector
កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​ពាក់ព័ន្ធ​ករណី​រំលោភលើលំនៅឋាននិងរំលោភលើទំនុកចិត្ត​​​ ក្នុង​ស្រុក​ភ្នំស្រួច​

កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​ពាក់ព័ន្ធ​ករណី​រំលោភលើលំនៅឋាននិងរំលោភលើទំនុកចិត្ត​​​ ក្នុង​ស្រុក​ភ្នំស្រួច​

ខេត្តកំពង់ស្ពឺ​៖ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​ នៅវេលាម៉ោង២០:៣០នាទី នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦​ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុកភ្នំស្រួច​​​ ដឹកនាំដោយលោកអនុសេនីយ៍ ឯក ញ្ញាណ មករា នាយសេនាធិការ​ មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុកភ្នំស្រួច​ បានដឹកនាំកម្លាំងចុះដល់ទីតាំងកន្លែងកើតហេតុ ហើយធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណីរំលោភលើលំនៅឋាននិងរំលោភលើទំនុកចិត្ត​។ ប្រតិបត្តិ​ការនេះធ្វើឡើងបន្ទាប់​ពី​ទទួលបានពាក្យបណ្តឹងផ្ទាល់មាត់​ពី​ជនរងគ្រោះ​ ដែលជនសង្ស័យបានប្រព្រឹត្តកាលពីវេលាម៉ោង១៩:០០នាទី នាថ្ងៃទី០៦​ ខែមិថុនា​ ឆ្នាំ ២០២៦​ ស្ថិតនៅក្នុងភូមិក្រាំល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនសង្ស័យ​បានឡើងទៅលើផ្ទះរបស់ឈ្មោះ សាន គន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរអ្នកអនាម័យ មានទីលំនៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ ហើយបានធ្វើ សកម្មភាព អុជធូប អុជទៀន យកអំបោះសដាក់លើហ៊ឹង រួចក្រាបថ្វាយបង្គំ ធ្វើឱ្យម្ចាស់ផ្ទះមានការភ័យខ្លាចហើយបានដេញចេញបាត់ទៅ។ សូម​បញ្ជាក់​ថាជនសង្ស័យធ្លាប់បានខ្ចីម៉ូតូរបស់រងគ្រោះឈ្មោះ សាន គន យកទៅជិះដោយប្រាប់ថា ជិះទៅខេត្តពោធិសាត់ ប៉ុន្តែមិនបានយកមកប្រគល់ឲ្យ​គាត់វិញទេ​ ...

Go to News Site