Nokorwat News
ខេត្តសៀមរាប-ឧត្តរមានជ័យ : ប្រសិនបើថៃពិតជាមិនបានឈ្លានពានកម្ពុជាមែន ថៃត្រូវហ៊ានចូលមកវាស់វែង និងបោះបង្គោលព្រំដែនឡើងវិញ ដោយផ្អែកតាមច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ នេះគឺសាររបស់ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ថ្លែងចេញពីខេត្តសៀមរាបផ្ញើរទៅកាន់ក្រុងបាងកក។ សាររបស់ថ្នាក់ដឹកនាំកម្ពុជាថ្លែងនាព្រឹកថ្ងៃទី១០ខែមិថុនា នេះ ធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ អនុទីន និយាយម្ដងហើយម្ដងទៀតថា ថៃមិនបានឈ្លានពានកម្ពុជាទេ និងកាលពីរសៀលថ្ងៃទី៩ ខែមិថុនា បានព្រមានថា បើចង់ប្រើកម្លាំងលើថៃ ត្រូវគិតឱ្យច្បាស់។ សម្ដេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្ដីទី ថ្លែងដូច្នេះ៖« នាយករដ្ឋមន្ត្រីថៃ[អនុទីន] បាននិយាយថា ថៃអត់ដែលឈ្លានពានទេ ឥឡូវឈ្លានពានឬក៏អត់ឈ្លានពាន អនុវត្តន៍ចំណុចទី៣ទាក់ទិនទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលថា ដើរទៅវាស់វែងព្រំដែនទៅ។ អាហ្នឹងចំណុចទី៣ [ក្នុងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើទី៣ នៃគណៈកម្មការព្រំដែនទូទៅ(GBC)កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥] គឺបានចែងច្បាស់ណាស់។»។ ករណីមួយទៀត ! សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយក្បាលម៉ាស៊ីនថៃ កែតម្រូវទៅលើព័ត៌មានដែលខ្លួនចុះផ្សាយ ត្រូវយកពាក្យពេចន៍សម្តេចទៅនិយាយអោយច្បាស់ ហើយសម្តេចសង្ឃឹមថា អ្នកនយោបាយថៃមិនល្ងង់ដល់ថ្នាក់ជឿ ព័ត៌មានកុហកដែលសារព័ត៌មានថៃបង្កើតឡើងទេ។ ...
Go to News Site