Collector
Giriş Yap
លោក ស៊ី ជីនពីង បានឈានដល់ «ការឯកភាពគ្នាដ៏សំខាន់» ជាមួយលោក គីម ជុងអ៊ុន | Collector
លោក ស៊ី ជីនពីង បានឈានដល់ «ការឯកភាពគ្នាដ៏សំខាន់» ជាមួយលោក គីម ជុងអ៊ុន

លោក ស៊ី ជីនពីង បានឈានដល់ «ការឯកភាពគ្នាដ៏សំខាន់» ជាមួយលោក គីម ជុងអ៊ុន

អន្ដរជាតិ៖ សារព័ត៌មាន AFP បានដកសស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ថាមេដឹកនាំកូរ៉េខាងជើង និងចិនបានអនុម័ត ផែនការយុទ្ធសាស្ត្ររយៈពេលវែងមួយសម្រាប់ទំនាក់ទំនងទ្វេភាគី អំឡុងដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ទៅកាន់ទីក្រុងព្យុងយ៉ាង។ លោក ស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់កូរ៉េខាងជើង កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីបានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់បណ្ដាមេដឹកនាំពិភពលោកជាបន្តបន្ទាប់ក្នុងទីក្រុងប៉េកាំង ក្នុងនោះរួមមានទាំងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ KCNA ក្នុងសេចក្ដីរាយការណ៍មួយបាននិយាយថាសមមិត្តគីម ជុងអ៊ុន និងសមមត្តិស៊ី ជីនពីង បានបង្ហាញការពេញចិត្ត និងមនោសច្ចេតនាយ៉ាងស៊ីជម្រៅ ចំពោះការពិតដែលមេដឹកនាំទាំង២ បានឈានដល់ការអនុម័តផែនការយុទ្ធសាស្ត្រមួយរយៈពេលវែងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគរវាងប្រទេសទាំង២។ តាម KCNA អំឡុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក ស៊ី ជីនពីង ចិន និងកូរ៉េខាងជើងក៏បានពង្រឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមផងដែរមិត្តភាពបដិវត្តន៍ និងទំនាក់ទំនងជាសមមត្តិដ៏ជិតស្និទ្ធ ព្រមទាំងគូសបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីចិន-កូរ៉េខាងជើង ឱ្យទៅជាគំរូមួយនៃទំនាក់ទំនងយុទ្ធសាស្ត្រ និងដ៏មានថាមពល។ គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ...

Go to News Site