Nokorwat News
ភ្នំពេញ៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីបុរសម្នាក់ឈ្មោះ សុខ សំណាត់ ភេទប្រុស អាយុ៤៥ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ នៅចំណុចភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បុរសបែកថ្នាំខាលើ ត្រូវបានកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើតេស្តទឹកនោមរកឃើញជាប់សារធាតុញៀន ដែលអាចសន្និដ្ឋានបានថា បុរសរូបនេះ ប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបធ្វើឲ្យបាត់បង់ស្មារតី (បែកថ្នាំ) ទើបបញ្ចេញអាកប្បកិរិយាគម្រាមកំហែងបំភិតបំភ័យរហូតអុកឡុក និងបង្កហិង្សាក្នុងក្រុមគ្រួសារយ៉ាងដូច្នេះ៕ ដោយ៖ជ្រោយពេជ្រ
Go to News Site
Kampuchea Thmey Daily
Kampuchea Thmey Daily
RFI ខេមរភាសា
RFI ខេមរភាសា
Kampuchea Thmey Daily
RFI ខេមរភាសា
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News