Collector
Giriş Yap
រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រទាំងស្រុងរបាយការណ៍របស់ អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ» | Collector
រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រទាំងស្រុងរបាយការណ៍របស់ អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»

រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រទាំងស្រុងរបាយការណ៍របស់ អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»

ទីក្រុងហ្សឺណែវ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទអន្តរាគមន៍ និងពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្ររបាយការណ៍របស់អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»។ លោកក៏បានសង្កត់ធ្ងន់ថា AI ត្រូវបម្រើមនុស្ស មិនមែនជំនួសមនុស្សនោះទេ។ ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ ILO សម្រាប់ភាពជាដៃគូ និងការគាំទ្រយ៉ាងមុតមាំក្នុងការលើកកម្ពស់ការងារសមរម្យ យុត្តិធម៌សង្គម ការអភិវឌ្ឍជំនាញ និងកំណើនសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាបន្ន លោករដ្ឋមន្រ្តីបានធ្វើការកត់សម្គាល់ថា បញ្ញាសិប្បនិម្មិត (AI) មិនមែនគ្រាន់តែនាំមកនូវបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែកំពុងកែប្រែប្រព័ន្ធផលិតកម្ម ទីផ្សារការងារ និងគំរូអាជីវកម្មជាដើម។ ទន្ទឹមនឹងឱកាសជាច្រើនដែល AI ផ្តល់ជូន វាក៏អាចបង្កហានិភ័យចំពោះការការពារទិន្នន័យផ្ទាល់ខ្លួន និងកម្មសិទ្ធិបញ្ញា ប្រសិនបើក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងយន្តការអភិបាលកិច្ចមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការរីកចម្រើនរបស់មនុស្ស ដែលវត្តមាន ...

Go to News Site