Nokorwat News
អន្តរជាតិ៖ រថយន្តមួយគ្រឿងបានផ្ទុះនៅក្នុងតំបន់លំនៅដ្ឋានយោធាមួយកន្លែងនៅ Balashikha ជាយក្រុងមូស្គូ ដែលគេជឿថាបានវាយប្រហារទៅលើមន្ត្រីរុស្ស៊ីម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី 9 ខែមិថុនា នៅពេលដែលរថយន្តមួយគ្រឿងកំពុងធ្វើដំណើរនៅជិតអគារអាផាតមិនមួយនៅលើផ្លូវ Koldunova ក្នុងសង្កាត់ Aviator នៃ Balashikha ជាយក្រុងភាគខាងកើតនៃទីក្រុងមូស្គូ។ អាជ្ញាធររុស្ស៊ីបាននិយាយថា អ្នកបើកបរបានរងរបួសជាច្រើនកន្លែង និងបានស្លាប់នៅកន្លែងកើតហេតុ ហើយបានប្រកាសពីការស៊ើបអង្កេតព្រហ្មទណ្ឌដើម្បីកំណត់មូលហេតុនៃហេតុការណ៍នេះ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីមិនទាន់បានបញ្ចេញអត្តសញ្ញាណជនរងគ្រោះ ឬមូលហេតុនៃការវាយប្រហារនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយដកស្រង់ប្រភពព័ត៌មានដែល បានរាយការណ៍ថា អ្នកស្លាប់គឺជាឧត្តមសេនីយ៍ឯកអាយុ 62 ឆ្នាំ។ ប្រភពខ្លះបាននិយាយថា ជនរងគ្រោះបានរងរបួសទ្រូងដោយសារបំណែកគ្រាប់បែកពីការផ្ទុះ។ អ្នកស្រុកបានទាញជនរងគ្រោះចេញពីរថយន្តដែលកំពុងឆេះ ប៉ុន្តែមិនអាចជួយសង្គ្រោះគាត់បានទេ។ តំបន់លំនៅដ្ឋាន Aviator ត្រូវបានសាងសង់ឡើងរវាងឆ្នាំ ២០១១ និង ២០១៣។ ក្រសួងការពារជាតិរុស្ស៊ីបានបែងចែកលំនៅដ្ឋាននៅក្នុងតំបន់នេះដល់បុគ្គលិកយោធាដែលចូលនិវត្តន៍ អតីតយុទ្ធជន ក្រុមគ្រួសាររបស់អ្នកបើកយន្តហោះ អវកាសយានិក និងនាវិកនាវាមុជទឹកមកពីតំបន់ផ្សេងៗទូទាំងប្រទេស៕
Go to News Site
Kampuchea Thmey Daily
Koh Santepheap Daily
Kampuchea Thmey Daily
Kampuchea Thmey Daily
Kampuchea Thmey Daily
Kampuchea Thmey Daily
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News