Collector
Giriş Yap
អភិបាលខេត្តតាកែវ ប្ដេជ្ញាទប់ស្កាត់ទំនិញខូចគុណភាព និងផលិតផលក្លែងក្លាយឆ្លងដែនចូលមកទីផ្សារកម្ពុជា តាមច្រកព្រំដែនជាមួយវៀតណាម | Collector
អភិបាលខេត្តតាកែវ ប្ដេជ្ញាទប់ស្កាត់ទំនិញខូចគុណភាព និងផលិតផលក្លែងក្លាយឆ្លងដែនចូលមកទីផ្សារកម្ពុជា តាមច្រកព្រំដែនជាមួយវៀតណាម

អភិបាលខេត្តតាកែវ ប្ដេជ្ញាទប់ស្កាត់ទំនិញខូចគុណភាព និងផលិតផលក្លែងក្លាយឆ្លងដែនចូលមកទីផ្សារកម្ពុជា តាមច្រកព្រំដែនជាមួយវៀតណាម

ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នាឱកាសជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលបន្ទុកគណៈកម្មាធិការប្រឆាំងផលិតក្លែងក្លាយ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានប្ដេជ្ញាចិត្តចាត់ វិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ទំនិញខូចគុណភាព និងផលិតផលក្លែងក្លាយដែលនាំចូលពីប្រទេសជិតខាង ចូលមកកាន់ទីផ្សារកម្ពុជា តាមច្រកនានានៅក្នុងភូមិសាស្ត្រខេត្តតាកែវ ជាប់ជាមួយវៀតណាម។ លោក វ៉ី សំណាង បានឱ្យដឹងថា កន្លងមកអាជ្ញាធខេត្ត បានណែនាំទៅអាជ្ញាធក្រុងស្រុកទាំង១០ ជាពិសេសអាជ្ញាធស្រុកជាប់ព្រំដែនប្រទេសវៀតណាម ត្រូវធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានការនាំផ្លែទុរេន ដែលមានបញ្ហាពីវៀតណាម ចូលមកកាន់ទីផ្សារកម្ពុជា។ លោកថា ទំនិញខូចគុណភាព ឬទំនិញក្លែងក្លាយ កាលពីពេលថ្មីៗនេះ អាជ្ញាធស្រុកជាប់ព្រំដែនចាប់សាច់បង្កកចំនួន២ដង ដែលបានដឹកសាច់បង្កកពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាម ចូកមកកាន់កម្ពុជា រួចបានយកទៅដុតបំផ្លាញចោលផងដែរ។ អភិបាលខេត្តតាកែវរូបនេះ បានបន្តថា អាជ្ញាធបានចាត់ទុកសុខភាព គឺជាទ្រព្យសម្បត្តិមនុស្ស។ «បើគ្មានសុខភាពទេ វាពិបាកដល់មនុស្សក្នុងការប្រកបរបបផ្សេងៗ ឬធ្វើកិច្ចការឱ្យទទួលបានជោគជ័យណាស់។ ហេតុដូច្នោះ ហើយបានជាអាជ្ញាធរខេត្តបានធ្វើគ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយ ឬទំនិញខូចគុណភាពដែលវាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងក្លាចំពោះសុខភាពរបស់ប្រជាពលរដ្ឋ»។ ដោយឡែកលោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ក៏បានលើកទឹកចិត្តអាជ្ញាធខេត្តតាកែវ បន្តសកម្មភាពឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការទប់ស្កាត់ទំនិញខូចគុណភាព ...

Go to News Site