Collector
Giriş Yap
សម្តេចតេជោ ហ៊ុន សែន ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលផ្សាយខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ | Collector
សម្តេចតេជោ ហ៊ុន សែន ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលផ្សាយខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

សម្តេចតេជោ ហ៊ុន សែន ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលផ្សាយខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

ខេត្តសៀមរាប – ឧត្តរមានជ័យ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យប្រារព្ធឡើងនៅសាលប្រជុំ នៃសណ្ឋាគារសុខាសៀមរាបនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជាបានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្ត សៀមរាបនិងឧត្តរមានជ័យ។ ថ្លែងសារពិសេសពីខេត្តសៀមរាបក្នុងឱកាសជួបសំណេះសំណាលនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលដកស្រង់ប្រសាសន៍របស់សម្តេចខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសម្ដេចតេជោបានផ្ញើសារទៅកាន់អ្នកសារព័ត៌មានថៃជុំវិញប្រសាសន៍សម្តេចកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពេលចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យថា សម្តេចមិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធាដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន គ្រាន់តែលើកឡើងចោទជាសំណួរនូវជម្រើសពីរឱ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១ ជម្រើសប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកទឹកដីដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញនិងជម្រើសទី២ជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីតាមរយៈយន្តការច្បាប់ អន្តរជាតិ។ ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោបានសង្កត់ធ្ងន់ថា ជម្រើសទី១ គឺការប្រើកម្លាំងយោធា កម្ពុជាមិនត្រូវការឡើយតែសម្តេចបានប្រកាសជំហរយ៉ាងច្បាស់ទៅកាន់ជនរួមជាតិថា កម្ពុជាជ្រើសយកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកតាមយន្តការច្បាប់អន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញ ការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ សម្តេចក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឱ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុក ដាក់ផ្តល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័សនិងមានប្រសិទ្ធភាព។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី ...

Go to News Site