Nokorwat News
ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើមមៀន បានឃាត់ខ្លួនបុរសម្នាក់ជាក់ស្តែង ខណៈកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យុំា សាវន់ អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាប មានទីលំនៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ការឃាត់ខ្លួនបានធ្វើឡើង ខណៈកម្លាំងសមត្ថកិច្ចចេញល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ ហើយប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម៉ូតូ១គ្រឿង ឧបករណ៍កាត់ខ្សែភ្លើង ទូរសព្ទដៃ ខ្សែភ្លើងដែលបានកាត់ និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត។ ជាមួយគ្នានេះ ការធ្វើតេស្តទឹកនោមបានបង្ហាញលទ្ធផលវិជ្ជមានសារធាតុញៀន ហើយសមត្ថកិច្ចក៏បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួនមួយកញ្ចប់តូចផងដែរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋនៅចំណុចកើតហេតុខាងលើប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖ជ្រោយពេជ្រ
Go to News Site
Kampuchea Thmey Daily
Kampuchea Thmey Daily
RFI ខេមរភាសា
RFI ខេមរភាសា
Kampuchea Thmey Daily
RFI ខេមរភាសា
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News