Nokorwat News
ភ្នំពេញ៖ ឃ្លាំងស្តុកសាច់បង្កកមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បន្ទាប់ពីមានការសង្ស័យថា អាចពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ដើម្បីយកមកស្តុកទុក និងចែកចាយនៅលើទីផ្សារកម្ពុជា ត្រូវបានសមត្ថកិច្ចជំនាញ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានចុះប្រតិបត្តិការត្រួតពិនិត្យ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអ្នករស់នៅជិតទីតាំងឃ្លាំងស្តុកសាច់បង្កកនេះ បានរៀបរាប់ថា ឃ្លាំងខាងលើត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើន ដោយមានម្ចាស់អាជីវកម្មច្រើននាក់រួមគ្នាជួលកន្លែងនេះសម្រាប់រក្សាទុកទំនិញរបស់ខ្លួន។ សាច់បង្កកទាំងនោះ ត្រូវបានគេអះអាងថា នាំចូលពីប្រទេសជិតខាង មុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ និងបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។ ជាក់ស្ដែងនៅក្នុងរង្វង់ប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញបានធ្វើការពិនិត្យឯកសារពាក់ព័ន្ធ ប្រភពដើមទំនិញ លិខិតអនុញ្ញាតនាំចូល ព្រមទាំងស្ថានភាពអនាម័យ និងលក្ខខណ្ឌនៃការរក្សាទុកសាច់បង្កក ដើម្បីធានាថា ទំនិញទាំងនោះមានប្រភពច្បាស់លាស់ និងអនុលោមតាមបទបញ្ញត្តិច្បាប់ជាធរមាន។ បើតាមការបញ្ជាក់បឋមពីមន្ត្រីជំនាញដែលកំពុងប្រតិបត្តិការនេះ ក្រោយពិនិត្យជាជំហ៊ានដំបូង កម្លាំងជំនាញបានរកឃើញសាច់បង្កកកំពុងស្តុកនៅក្នុងទីតាំងនេះរាប់សិបតោន ហើយក៏មានរថយន្ដកុងតឺន័រដឹកចូលជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាក៏ដោយ គិតត្រឹមរសៀលថ្ងៃដដែលនេះ មន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណាមួយផ្សេងទៀតនោះទេ។ ជាមួយគ្នានេះ ក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ...
Go to News Site
Kampuchea Thmey Daily
Kampuchea Thmey Daily
RFI ខេមរភាសា
RFI ខេមរភាសា
Kampuchea Thmey Daily
RFI ខេមរភាសា
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News