Nokorwat News
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា តាមរយៈសុន្ទរកថាគន្លឹះក្នុង “វេទិកាអនាគតអាស៊ានលើកទី៣” សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើចំណុចសំខាន់បីគឺ សន្តិភាព សេដ្ឋកិច្ច និងប្រជាជន។ ពាក់ព័ន្ធនឹងសន្តិភាព សម្តេចធិបតី បានរម្លឹកពីអតីតកាលនៃអាស៊ីអាគ្នេយ៍ដែលជាតំបន់ពោរពេញទៅដោយជម្លោះ ការមិនជឿទុកចិត្តគ្នា ការបែងចែកមនោគមវិជ្ជា និងភាពក្រីក្រ ប៉ុន្តែតាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត ការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្តិវិធី ដូចដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន តំបន់នេះបានផ្លាស់ប្តូរបន្តិចម្តងៗ ទៅជាតំបន់មួយក្នុងចំណោមតំបន់ដែលមានស្ថិរភាព និងជវភាពបំផុតនៅលើពិភពលោក។ ការផ្លាស់ប្តូរនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការជ្រើសរើសដោយផ្ទាល់របស់ថ្នាក់ ដឹកនាំនិងប្រជាជនរបស់យើង ពោលគឺ ការជ្រើសរើសយកកិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា កិច្ចសហ ប្រតិបត្តិការជាជាងការបែកបាក់ និងវឌ្ឍនភាពរួមជាជាងការប្រកួតប្រជែង។ ទោះជាយ៉ាងណាក្តី ក្នុងពេលបច្ចុប្បន្ន សន្តិភាពមិនមែនជាអ្វីដែលយើងអាចមើលស្រាល ឬគិតថាគង់វង្សជារៀងរហូតនោះទេ។ នៅទូទាំងពិភពលោក យើងបន្តមើលឃើញនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា។ បើក្រឡេកមកតំបន់យើងវិញ បទឈប់បាញ់រវាងកម្ពុជានិងថៃនៅបន្តមាន ប៉ុន្តែកំពុងស្ថិតក្នុងសភាពមួយដ៏ផុយស្រួយ កម្ពុជានៅតែមាន ក្តីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្តែងនៅក្នុងតំបន់កាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ព្រំដែន ...
Go to News Site
Kampuchea Thmey Daily
Koh Santepheap Daily
Kampuchea Thmey Daily
Kampuchea Thmey Daily
Kampuchea Thmey Daily
Kampuchea Thmey Daily
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News
Nokorwat News