Collector
  • X (Twitter)
Giriş Yap
លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត) | Collector
លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូច ខាងក្រោម ៖ ១- ដោយខ្មែរបានធ្លាក់ដុនដាបរាប់ទស្សត្សរ៍ប្រែក្លាយពីអ្នកកំពូលខ្លាំងមកនៅជាអ្នកទន់ខ្សោយមានពេលជាច្រើនដងមេដឹកនាំខ្មែរបានរត់ទៅពឹងពាក់សៀមហើយប្រទេសជាតិខ្មែរត្រូវហិនហោច ជាហេតុនាំឲ្យសៀមមើលងាយខ្មែរ? ២- ដោយសារសៀមមានសេដ្ឋកិច្ចធំជាងខ្មែរ មានប្រជាជនច្រើននិងមានធនធានមនុស្សប្រកបដោយគុណភាពច្រើនជាង មានកងទ័ពខ្លាំងមានសព្វាវុធទំនើបៗជាងខ្មែរ ទើបសៀមហ៊ានធ្វើអ្វីទាំងរំលោភច្បាប់រួមទាំងរំលោភហត្ថលេខាខ្លួនឯងផង។ ៣- ដោយសារសំអាងថាវាខ្លាំង សៀមមិនខ្វល់ពីការថ្កោលទោសពីអន្តរជាតិទេ សៀមមិនខ្វល់ពីការអៀនខ្មាស់អ្វីទាំងអស់។ ៤- សៀមអាងតែកម្លាំង ថាបើខ្មែរចង់បានដីទៅវិញ ឲ្យខ្មែរវ៉ៃយកវិញទៅ? ៥- សៀមអាងមានប្រព័ន្ធផ្សព្វផ្សាយធំនិងមានបណ្តាញទូលាយ សៀមមិនខ្លាចញញើតនឹងភូតភរប្រជាជនខ្លួននិងអន្តរជាតិឡើយ? ៦- សៀមផលិតផែនទីឯកតោភាគីដើម្បីគូសយកទឹកដីកម្ពុជាជាអត្តនោម័ត សៀមនិយាយក្រឡិចក្រឡុចដោយមិនចេះខ្មាស់អៀន? ៧- សៀមនិយាយជាន់កែងឯងនៅចំពោះមុខសាធារណៈមតិ ចូលកាន់កាប់ទឹកដីខ្មែរហើយ សៀមថាមិនបានចូលរំលោភយកដីខ្មែរផង សៀមកាន់កាប់តែដីសៀមប៉ុណ្ណោះ? ៨- សៀមឲ្យយោធាសៀមឈ្លានពានខ្មែរ តែរដ្ឋាភិបាលសៀមធ្វើមិនដឹង? ៩- សៀមនិយាយអីដែលសៀមចង់ធ្វើ សៀមបង្កើតបញ្ហាមិនឈប់ដោយមិនញញើតនិងមិនខ្មាស់អៀនអន្តរជាតិនិងខ្លួនឯងផង។ ១០- ភាពគ្មានខ្មាស់អៀននិងក្រឡិចក្រឡុចនេះហើយ ទើបជម្រុញឲ្យសៀមហ៊ានធ្វើអ្វីៗបានទាំងអស់៕ ដោយ ៖ សុខ ឥសាន

Go to News Site