Collector
អាជ្ញាធរស្រុករតនមណ្ឌលក្រសោបបានជនបរទេសមួយសំបុកដែលកំពុងផ្ដុំគ្នារកកន្លែងជ្រកកោន | Collector
អាជ្ញាធរស្រុករតនមណ្ឌលក្រសោបបានជនបរទេសមួយសំបុកដែលកំពុងផ្ដុំគ្នារកកន្លែងជ្រកកោន
Nokorwat News

អាជ្ញាធរស្រុករតនមណ្ឌលក្រសោបបានជនបរទេសមួយសំបុកដែលកំពុងផ្ដុំគ្នារកកន្លែងជ្រកកោន

ខេត្តបាត់ដំបង ៖ ជនបរទេសមួយសំបុកដែលភាគច្រើនគេរកឃើញថា ជាជនជាតិចិន អាចពាក់ព័ន្ធនឹងក្រុម «អនឡាញស្គេម» ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចក្រសោបជាប់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៤ មិថុនា ខណៈដែលពួកគេកំពុងប្រមូលផ្ដុំគ្នាជាមួយនឹងរថយន្ត០២គ្រឿងនៅម្ដុំ«ទំនប់ពហុបំណងសេកសក» ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ដែលគេសង្ស័យពួកគេកំពុងរកទីកន្លែងជ្រកកោន ដើម្បីលាក់ខ្លួន ។ សមត្ថកិច្ចរាយការណ៍បឋមថា ក្រុមជនបរទេសទាំង នោះ មានចំនួនសរុប២៨នាក់ ក្នុងនោះ មានជនជាតិចិនចំនួន២៦នាក់ (ស្រី២នាក់ និងស្ត្រីជនជាតិមីយ៉ាន់ម៉ាចំនួន០២នាក់ទៀត) ។ ពួកគេជិះរថយន្តចំនួន០២គ្រឿង ដែលមួយគ្រឿងម៉ាកតូយូតា ហៃយ៉ាស់ ពណ៏ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-0999 និង មួយគ្រឿងទៀតម៉ាក KIA កានីវ៉ាល់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 2456 WX1 ។ យោងតាមព័ត៌មានបឋមដដែល គេមិនទាន់ដឹងពីប្រភពចេញដំណើរ និងគោលដៅបន្ត របស់ពួកជនជាតិចិន និងជនជាតិមីយ៉ាន់ម៉ាមួយក្រុមនេះទេ ។ ប៉ុន្តែ គេអាចដឹងតាមរយៈការសួរនាំបឋមនៅកន្លែងកើតហេតុថា ក្រុមនេះ អាចជាប់ពាក់ព័ន្ធនឹងពួក «អនឡាញ ស្គេម» ដែលបែកសំបុកមកពីកន្លែងផ្សេង ...

Go to News Site