Nokorwat News
ការវិភាគអំពីអត្ថន័យយុទ្ធសាស្ត្រនៃការជ្រើសរើសឥស្សរជនអន្តរជាតិពីររូប ក្នុងបេសកកម្មការពារអធិបតេយ្យភាពជាតិកម្ពុជា ក្រោមយន្តការសម្រុះសម្រួលដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុងដំណើរការសម្រុះសម្រួលដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសសមាសភាពគណៈកម្មការមួយដែលគួរឱ្យចាប់អារម្មណ៍ និងបង្ហាញពីការគិតគូរយ៉ាងជ្រាលជ្រៅទាំងផ្នែកនយោបាយ ការទូត និងច្បាប់អន្តរជាតិ។ បើមើលពីខាងក្រៅ មនុស្សមួយចំនួនអាចយល់ថា នេះគ្រាន់តែជាការជ្រើសរើសអ្នកជំនាញបរទេសមកជួយកម្ពុជាក្នុងដំណើរការច្បាប់អន្តរជាតិតែប៉ុណ្ណោះ ប៉ុន្តែបើវិភាគឱ្យស៊ីជម្រៅ វាគឺជាសមាសភាពដែលឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររយៈពេលវែងរបស់កម្ពុជា ក្នុងការត្រៀមខ្លួនប្រឈមមុខនឹងវិវាទអធិបតេយ្យភាពដ៏ស្មុគស្មាញមួយ ដែលមានទាំងវិមាត្រប្រវត្តិសាស្ត្រ ច្បាប់អន្តរជាតិ ការទូត និងភូមិសាស្ត្រនយោបាយ។ ការចូលរួមរបស់លោក Peter Taksøe-Jensen និងសាស្ត្រាចារ្យ Jean-Marc Thouvenin មិនមែនជាការសម្រេចចិត្តភ្លាមៗ ឬជាការស្វែងរកអ្នកជំនាញនៅពេលបញ្ហាកើតឡើងនោះទេ ផ្ទុយទៅវិញ វាជាលទ្ធផលនៃការរៀបចំ ការសិក្សា និងការកសាងទំនាក់ទំនងជាយូរឆ្នាំមកហើយ។ នៅក្នុងពិភពការទូត និងច្បាប់អន្តរជាតិ ការអញ្ជើញឥស្សរជនលំដាប់ពិភពលោកឱ្យចូលរួមក្នុងបេសកកម្មជាតិសំខាន់បែបនេះ មិនមែនជារឿងដែលអាចធ្វើបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែឡើយ វាទាមទារឱ្យមានការស្គាល់គ្នា ការពិគ្រោះយោបល់ ការផ្លាស់ប្តូរទស្សនៈ និងការកសាងទំនុកចិត្តជាច្រើនឆ្នាំ។ ម្យ៉ាងទៀត ឥស្សរជនអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍កម្រិតនេះ ក៏មិនងាយទទួលយកបេសកកម្មណាមួយដោយគ្មានការយល់ដឹងច្បាស់លាស់អំពីសំណុំរឿង និងគោលជំហររបស់ភាគីដែលអញ្ជើញពួកគេឡើយ។ ហេតុនេះហើយ ...
Go to News Site