Collector
គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះរដ្នបាលក៏បានប្រទះឃើញសកម្មភាពបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់(បើកល្បែងស៊ីសងតាមអនឡាញ) នៅ០២បន្ទប់ផ្សេងគ្នា | Collector
គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះរដ្នបាលក៏បានប្រទះឃើញសកម្មភាពបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់(បើកល្បែងស៊ីសងតាមអនឡាញ) នៅ០២បន្ទប់ផ្សេងគ្នា
Nokorwat News

គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះរដ្នបាលក៏បានប្រទះឃើញសកម្មភាពបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់(បើកល្បែងស៊ីសងតាមអនឡាញ) នៅ០២បន្ទប់ផ្សេងគ្នា

ភ្នំពេញៈ  នៅថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២៦  វេលាម៉ោង ១៦:៥០នាទី គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ  ដឹកនាំដោយ ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណ: អភិបាលរាជធានីភ្នំពេញ  ដោយមានកិច្ចសម្របសម្រួលពីលោក ញ៉ាន បូរី  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យអាគារខុនដូរ  ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ  ក៏បានប្រទះឃើញសកម្មភាពបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់(បើកល្បែងស៊ីសងតាមអនឡាញ) នៅ០២បន្ទប់ផ្សេងគ្នា ។ ទី១-ឆែកឆេរបន្ទប់លេខ៨១០ ជាន់ទី៨ និងបន្ទប់លេខ១៩០៣ ជាន់ទី១៩ នៃខុនដូរស្កាយ៣១ រកឃើញជនសង្ស័យចំនួន០៨នាក់ ជនជាតិចិន០៣នាក់ និងជនជាតិខ្មែរ ចំនួន០៤នាក់ និងជនជាតិវៀតណាម ០១នាក់ស្រី០១ ជាភ្នាក់ងារស៊ីសងល្បែងភ្នាល់តាមអនឡាញ និងចាប់យកវត្ថុតាងពាក់ព័ន្ធនិងល្បែងភ្នាល់ស៊ីសងខុសច្បាប់តាមអនឡាញ មួយចំនួន រួចនាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរចម្លើយតាមនីតិវិធី ។         ជនសង្ស័យ:  ...

Go to News Site